ដំណើកម្សាន្តឡើងភ្នំឱរ៉ាល់ (3 days trekking to Aural Mountain)

ខ្ទង់ចំណាយសម្រាប់ ការដើរឡើងភ្នំឱរ៉ាល់ ៣ថ្ងៃ (ទី២៧ ដល់ ២៩ ខែមេសា) ម្នាក់ប្រហែល ៧៥ ដុល្លា។
ឡានទៅមកភ្នំពេញ, អ្នកនាំផ្លូវឡើងភ្នំ, ការស្នាក់នៅដោយអង្រឹង, អាហារ ៩ពេល, ជិះគោយន្តមួយជើង, ទឹកពិសារ និងអ្នកសម្របសម្រួលដំណើរកម្សាន្ត។

សម្រាប់ពត៌មានលំអិត សូមទាក់ទងតាមទូរសព្ទ័ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨

បញ្ជាក់ៈ ចំនួនគឺមានកំនត់

និងមានផ្ទាល់ការហ្វឹកហាត់ពីរការធ្វើដំណើរដោយថ្មើរជើង សម្រាប់ផ្លូវឆ្ងាយនិងឡើងភ្នំ មុនថ្ងៃចេញដំណើរ។ #Aural #Mountain #Trekking #Cambodia

--------------------------------------------------------------------------
សង្ខេបសកម្មភាពសំខាន់រយៈពេល៣ថ្ងៃ៖

ថ្ងៃទី ១ (ទី២៧ ខែ មេសា ២០១៨)៖
ម៉ោង៥កន្លះព្រឹកជួបជុំគ្នានៅមុខផ្សារស៊ីធីម៉ល់ ជាប់របងពហុកីឡាដ្ឋានជាតិអូឡាំពិក
ម៉ោង៦ព្រឹក ចាប់ចេញដំណើរ និងបាយព្រឹកនៅជិតផ្សារ ឧដុង្គ
ម៉ោង១០ព្រឹក ដល់ផ្សារត្រពាំងជោ រៀបចំទិញម្ហូប និងខ្ខប់អាហារថ្ងៃត្រង់
ម៉ោង ១១ព្រឹក ហូបបាយថ្ងៃត្រង់ នៅភូមស្រែកិន ជួបជាមួយអ្នកនាំដើរឡើងភ្នំ និងរៀបចំសម្ភារៈសម្រាប់ចេញដំណើរ។ បន្ទាបពីរបាយថ្ងៃត្រង់រួច យើងចាប់ចេញដំណើរពីភូមិទៅកាន់ជើងភ្នំឪរ៉ាល់។ ចំងាយដើរប្រហែល១២គីឡួម៉ែត្រ ជាប្រភេទផ្លូវរៀប មានព្រៃល្បោះ និងឆ្លងទឹកខ្លះ។
ម៉ោងប្រហែល៤ រសៀលដល់ជើងភ្នំ។ សម្រាក់៤០នាទី រៀបចំកន្លែងគេង រៀបចំអារហារ និងការហាត់ប្រាណ ព្រមទាំងជជែកគ្នាលេងខ្លះៗមុនពេលចូលគេង។
អាហារពេលល្ងាច (ពង សាច់គោអាំង ទឹកដោះគោ ចេកណាំវ៉ាទុំ និងបាយ )

ថ្ងៃទី២ (ទី២៨ ខែមេសា ២០១៨)៖
អាហារពេលព្រឹក (មានពង ចេកណាំវ៉ាទុំ ទឹកដោះគោឆៅ បាយនិងត្រីងៀត ឫងៀតគោ)។ ចាប់ចេញដំណើរទៅដំណាក់ទីពីរ ប្រហែល ១៦គីឡួ ។ ប្រសិនបើក្នុងក្រុមអាចបន្តទៅមុខទៀត ពួកយើងអាចទៅដល់ដំណាក់ទី បីដែលជាដំណាក់ខ្ពស់ជាងគេរ ឫហៅថា កំពួលភ្នំឪរ៉ាល់។
បាយថ្ងៃត្រង់ (បាយ សាច់គោប្រឡាក់ ចេកទុំ ទឹកដោះគោឆៅ )
បាយល្ងាច (បាយ ឫដុតដំឡូង ងៀតគោ ត្រីខកំប៉ុង ចេកទុំ ទឹកដោះគោឆៅ)
គេង ចងអង្រឹង ឫក្រាលតង់គេងផ្ទាល់ដី និងចងមុង

ថ្ងៃទី ៣ (ទី ២៩ ខែមេសា ២០១៨)៖
ប្រសិនបើថ្ងៃទីពីរ យើងបញ្ជប់ការដើររបស់យើងនៅដំណាក់ទីពីរ ។នៅថ្ងៃនេះយើងត្រូវបន្តការដើរ ៣ម៉ោងទៀត ឫប្រហែល៨ គីឡូម៉ែត្រ ដើម្បីដល់ដំណាក់ទី បីដែលជាដំណាក់ខ្ពស់ជាងគេរ ឫហៅថា កំពួលភ្នំឪរ៉ាល់។ បន្ទាប់មកយកដើរចុះមកវិញ អាចមកពិសារបាយថ្ងៃត្រង់នៅក្រោមដំណាក់ទីពីរ ឫជិតដល់ជើងភ្នំ។
ពេលមកដល់ជើងភ្នំ យើងធ្វើការគោរពលា ជូរភ្នំឪរ៉ាល់ និងឡើងគោយន្តជិះត្រលប់មកភូមិវិញ។ និងត្រូវឡើងរថយន្តបន្តមកភ្នំពេញ។ ប្រហែលជាម៉ោង ៩យប់ដល់ភ្នំពេញ។
បាយព្រឹក (បាយ ឫដុតដំឡូង ងៀតគោ ត្រីខកំប៉ុង ចេកទុំ ទឹកដោះគោឆៅ)
បាយថ្ងៃត្រង់ (បាយ ឫដុតដំឡូង ងៀតគោ ត្រីខកំប៉ុង ចេកទុំ ទឹកដោះគោឆៅ)
អាហារពេលល្ងាច (ហូបស៊ុបជុំគ្នា នៅតាមផ្លូវត្រលប់មកភ្នំពេញវិញ)

បញ្ជាក់កម្មវិធីខាងលើអាចមានការកែប្រែខ្លះៗ តាមស្ថានភាពជាក់ស្តែង និងមិនមានការជូនដំណឹងជាមុនទេ។

▼ Show More Information

#173, St 278, Sangkat Olumpic, Khan Chamkarmorn, 12312
Phnom Penh
27 April , Friday 06:00

More Events Nearby